The full course includes
Follow the interactions on each screen or click the arrows to navigate between lesson slides.
Course author
UNITAR
The United Nations Institute for Training and Research (UNITAR) is a dedicated training arm of the United Nations system.
កម្មវិធីសុជីវធម៌ផ្ទាល់ខ្លួន គឺជាកម្មវិធីបណ្តុះបណ្តាលសកល បង្កើតឡើងដោយវិទ្យាស្ថានអង្គការសហប្រជាជាតិសម្រាប់ការបណ្តុះបណ្តាល និងស្រាវជ្រាវ (UNITAR) ទទួលបានការគាំទ្រពី Pernod Ricard ។ កម្មវិធីនេះមានបំណងជំរុញអនុវត្តសុវត្ថិភាពចរាចរណ៍សកលរបស់អង្គការសហប្រជាជាតិ គោលដៅទី៩ សំដៅកាត់បន្ថយពាក់កណ្តាលចំនួនអ្នកស្លាប់ និងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ត្រឹមឆ្នាំ 2030 ។ កម្មវិធីសុជីវធម៌ផ្ទាល់ខ្លួនមានម៉ូឌុលចំនួន៤ ដើម្បីផ្តល់ជូនអ្នកនូវចំណេះដឹងជាមូលដ្ឋានអំពីស្ថិតិគ្រោះថ្នាក់ចរាចរណ៍ ផលប៉ះពាល់នៃគ្រឿងស្រវឹងលើសមត្ថភាពក្នុងការបើកបរ ហានិភ័យនៃការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ផលប៉ះពាល់ផ្នែកច្បាប់ និងការទទួលខុសត្រូវផ្ទាល់ខ្លួនដើម្បីជៀសវាងការបើកបរនៅក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង។ នៅចុងបញ្ចប់នៃវគ្គបណ្តុះបណ្តាល លោកអ្នកនឹងអាចទទួលបាននូវវិញ្ញាបនបត្របញ្ជាក់ការសិក្សា។ យើងខ្ញុំសង្ឃឹមថាលោកអ្នកនឹងរីករាយជាមួយនឹងដំណើរការវគ្គ ហើយមានអារម្មណ៍ថាអាចសម្រេចចិត្តដ៏ត្រឹមត្រូវពេលធ្វើដំណើរលើផ្លូវ។ សុខភាពលោកអ្នក សុវត្ថិភាពរបស់គ្រួសារ និងមិត្តភ័ក្តិ គឺជាអទិភាពចម្បង!